ច្រូតថ្វាយព្រះអង្គ
ច្រៀងថា ឱបងប្អូនអើយ ឬ យុវជនអើយ សម្រាប់ក្រុមយុវជន
1. រដូវចម្រូត ឱបងប្អូនអើយ បានមកដល់ហើយ
ចូរចាប់កណ្ដៀវ ចេញច្រូតគ្រប់គ្នា កុំធ្វេសព្រងើយ
ដ្បិតស្រូវផ្លែទុំល្មមហើយ ឱបងប្អូនអើយ ប្រឹងកុំបង្អង់
ច្រូតផង យើងប្រមូលផង ច្រូតថ្វាយព្រះអង្គ ទាន់ពេលនៅថ្ងៃ ។
2. ទោះក្ដៅរងារ ឱបងប្អូនអើយ ប្រឹងទាន់ដើមដៃ
ក្រែងស្រួតទុំញោស រដូវជ្រុលហួស ខាតបង់ច្រើនក្រៃ
យើងច្រូតឲ្យទាន់ដើមដៃ សម្រាំងសាលី ថ្វាយទ្រង់យ៉ាងឆាប់
ច្រូតរួច ចងជាកណ្ដាប់ ចូរយើងប្រញាប់ ដោយចិត្តស្មោះត្រង់ ។
3. ទោះបីគ្នាតិច ឱបងប្អូនអើយ ត្រូវច្រូតថ្វាយទ្រង់
ព្យាយាមជាចិច្ច កុំធ្វេសភ្លាំងភ្លេច ឬនៅរារង់
យើងទូលសូមពីព្រះអង្គ ថែមកម្លាំងផង ចម្រូតធំណាស់
មុនយប់ យើងហើយស្រឡះ ថ្វាយព្រះអម្ចាស់ នាំចូលឋានសួគ៌ ។
No comments:
Write comments