សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ Cover By Chamnan and Sakada
1.ឱព្រះវរបិតានៃយើងខ្ញុំ នៅឋានឧត្តមសួគ៌ារុងរឿង
សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធឡើង សូមរាជ្យថ្កុំថ្កើងផងទ្រង់ឆាប់មកដល់ ។
2.សូមឲ្យបំណងព្រះរាជហឫទ័យ សម្រេចនៅដីផែនភពសាកល
ដូចនៅឋានសួគ៌ាជាឋាននិមល គ្មានសេសសល់ចន្លោះទីកន្លែងណា ។
3.សូមប្រទានអាហារប្រចាំថ្ងៃ សូមប្រោសប្រណីអភ័យទោសា
ដ្បិតកូនក៏បានអត់ទោសឲ្យអ្នកណា ដែលប៉ះពារខុសឆ្គងលើកូនរាល់ថ្ងៃ ។
4.សូមកុំនាំកូនឲ្យធ្លាក់ផុតជ្រៅ ចាញ់ល្បូងអាស្រូវអស់ផ្លូវកែខៃ
សូមរំដោះរូបកូនឲ្យមានសេរី ផុតពីក្ដីអាក្រក់ដែលនាំសៅហ្មង ។
5.ដ្បិតរាជ្យ ចេស្ដា និងសិរីល្អ រុងរឿងបវរ ជារបស់ទ្រង់
ឋិតថេរជាដរាបអស់កល្បយូរលង់ ជារបស់ផងទ្រង់អស់កល្បជានិច្ច ។
We want to praise Jesus Christ.
Contact us :
-------------------
Twitter : https://twitter.com/khmer_worship
Facebook : https://www.facebook.com/JLYkhmerworships
Youtube : https://www.youtube.com/c/KhmerWorship
Wibsite : https://khmerworships.blogspot.com
Google+ : https://plus.google.com/+KhmerWorship
No comments:
Write comments