១. ព្រះគ្រីស្ទជាព្រះលើទាំងអស់ គ្រប់ទាំងរបស់ទ្រង់បង្កើត
មនុស្សសត្វរុក្ខជាតិផ្កាស្រស់ឆើត ព្រះអង្គបង្កើតពួកទេវតា ។
២. ផែនដីធំនេះមិនកើតឯង មេឃខ្ពស់ធំធេងយ៉ាងអស្ចារ្យ
ព្រះអង្គបង្កើតហើយរក្សា ឲ្យមានចលនាចូរមើលចុះ ។
៣. ព្រះអង្គជាព្រះលើធម្មជាតិ ដីទឹកភ្លើងធាតុផ្គរខ្យល់ព្យុះ
ដែកស្ពាន់មាសប្រាក់ពេជ្រភ្លឺឆ្លុះ ត្បូងពណ៌ចម្រុះមនុស្សឆ្នៃប្រើ ។
4. ព្រះអង្គជាព្រះនៃគ្រាប់ពួជ តិណជាតិតួចៗនិងដើមឈើ
មានផ្លែមានផ្កាមនុស្សសត្វប្រើ យកមកឆ្នៃធ្វើជាអាហារ ។
៥. សព្វសត្វនៅរស់ទ្រង់បង្កើត បក្សីស្រស់ឆើតប្រើខ្ទឹងខ្លា
រមាសរមាំងហ្វូងមច្ឆា មនុស្សចាប់ភោក្ដាបានឥតទោស ។
៦. គ្រឿងយន្តរោងចក្រគ្រឿងអាវុធ មនុស្សធ្វើកើតសុទ្ធពីរបស់
កើតឡើងពីព្រះគ្មានចន្លោះ ធ្វើកើតប្រើចុះដឹងគុណព្រះ ។
៧. ព្រះគ្រីស្ទជាព្រះមនុស្សលោយើង ស្បែកខ្មៅសលឿងតាមពួជសាសន៍
ឪពុកតែមួយកើតពីព្រះ តែបាបបានឈ្នះទើបយ៉ាងហ្នឹង ។
៨. ព្រះអង្គជាព្រះអ៊ីស្រអែល ជាជនជាតិដែលព្រះរើសតាំង
រៀបការសង្រ្គោះដល់ព្រលឹង ស្រោចស្រង់មនុស្សយើងឲ្យរួចស្លាប់ ។
៩. ព្រះអង្គមិនព្រះតែបារាំង អាមេរិកាំង ក្លឹង្ក អរ៉ាប់
ជាព្រះខ្មែរដែរចូរត្រងត្រាប់ ថាឲ្យងាយស្ដាប់ព្រះគ្រប់ជន ។
១០. ព្រះអង្គជាព្រះលើទាំងព្រះ មានតែទ្រង់ច្បាស់ពេញព្រះគុណ
រីព្រះឯទៀតឥតមានបុណ្យ មនុស្សខំបន់ស្រន់ជួយមិនបាន ។
No comments:
Write comments